ស្រឡាញ់ដោយការប្រព្រឹត្ត
មានពេលមួយអ្នកស្រីហាយឌី(Heidi) និងលោកចេហ្វ(Jeff) បានត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានបំពេញការងារ ដែលគេបានចាត់តាំងឲ្យធ្វើនៅក្រៅប្រទេស ក្នុងតំបន់ដែលមានអាកាសធាតុក្តៅ ហើយបន្ទាប់មកក៏បានស្នាក់នៅអស់ជាច្រើនខែ នៅក្បែរគ្រួសារមួយ នៅរដ្ឋមីឈីហ្គិន ចំពេលដែលរដូវរងាមកដល់។ នេះជាលើកទីមួយហើយ ដែលកូនៗរបស់ពួកគេជាច្រើននាក់ ក្នុងចំណោមកូនទំាង១០នាក់ បានឃើញសម្រស់ពីធម្មជាតិនៃព្រឹលទឹកកក។
ប៉ុន្តែ អាកាសធាតុនៅរដូវត្រជាក់ ក្នុងរដ្ឋមីឈីហ្គិនតម្រូវឲ្យពួកគេស្លៀកពាក់ក្រាស់ៗ ដោយមានអាវធំក្រៅ ស្រោមដៃ និងស្បែកជើងកវែងជាដើម។ សម្រាប់គ្រួសារដ៏ធំមួយនេះ ការត្រៀមសម្លៀកបំពាក់សម្រាប់រដូវត្រជាក់ខ្លំាង ក្នុងរយៈពេលប៉ុន្មានខែខាងមុខ នាំឲ្យមានការចំណាយច្រើនណាស់។ ប៉ុន្តែ ព្រះទ្រង់បានផ្គត់ផ្គង់ពួកគេ។ អ្នកជិតខាងម្នាក់បានយកស្បែកជើងឲ្យពួកគេ ហើយក៏បានឲ្យខោសម្រាប់ដើរក្នុងព្រឹល រួចក៏បានឲ្យមួក និងស្រោមដៃទៀត។ បន្ទាប់មក មិត្តភក្តិម្នាក់បានលើកទឹកចិត្តអ្នកដទៃ នៅព្រះវិហាររបស់គាត់ ឲ្យប្រមូលខោអាវកក់ក្តៅ ដែលមានទំហំត្រូវ នឹងសមាជិកទាំង១២នាក់ នៃគ្រួសារមួយនេះ។ ព្រះអង្គក៏បានប្រទានពរពួកគេឲ្យមានអ្វីៗ ដែលពួកគេត្រូវការ ពេលដែលព្រឹលចាប់ផ្តើមធ្លាក់ចុះមក។
ការបម្រើអ្នកដទៃ ដែលកំពុងមានការខ្វះខាត ក៏ជាការបម្រើព្រះផងដែរ។ បទគម្ពីរ ១យ៉ូហាន ៣:១៦-១៨ បានលើកទឹកចិត្តយើងឲ្យជួយយកអសាអ្នកដទៃ តាមលទ្ធភាពរបស់យើង។ ការបម្រើជួយយើងឲ្យមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ ដោយយើងចាប់ផ្តើមស្រឡាញ់ និងគិតអំពីអ្នកដទៃ ដូចព្រះអង្គដែរ។ ជាញឹកញាប់ ព្រះទ្រង់ប្រើកូនៗព្រះអង្គ ដើម្បីបំពេញតម្រូវការអ្នកដទៃ និងឆ្លើយតបការអធិស្ឋានរបស់ពួកគេ។ ជាលទ្ធផល ជំនឿយើងក៏នឹងមានការកើនឡើង ខណៈពេលដែលព្រះទ្រង់បំពាក់សមត្ថភាពយើង សម្រាប់ការបម្រើ…
ឯកសិទ្ធិក្នុងការអធិស្ឋាន
បទ “ប៉ា មិនអធិស្ឋានទៀតឡើយ” គឺជាបទចម្រៀងរបស់លោកគ្រីស ស្ទាផ្លេតុន(Chris Stapleton) ដែលជាអ្នកចម្រៀងជនបទ។ បទចម្រៀងនេះបានឆ្លុះបញ្ចាំងអំពីជីវិតផ្ទាល់ខ្លួនរបស់គាត់ ដែលបានទទួលការបណ្តាលចិត្ត ពីការដែលឪពុករបស់គាត់បានអធិស្ឋានឲ្យគាត់។ ពាក្យពេចន៍ក្នុងបទចម្រៀងនេះបានបង្ហាញ អំពីមូលហេតុដែលការអធិស្ឋានរបស់ឪពុកគាត់បានបញ្ចប់ គឺមិនមែនដោយសារឪពុកគាត់ឈប់ជឿ ឬមានការនឿយណាយនោះទេ តែគឺដោយសារឪពុកគាត់បានស្លាប់។ លោកស្ទេផ្លេតុនក៏បានស្រមៃថា ពេលនេះ លោកឪពុកគាត់មិននិយាយទៅកាន់ព្រះយេស៊ូវ តាមរយៈការអធិស្ឋានទៀតឡើយ តែកំពុងតែដើរ និងជជែកជាមួយព្រះអង្គ ដោយមុខទល់នឹងមុខ នៅនគរស្ថានសួគ៌។
ការនឹកចំារបស់លោកស្តេផ្លេតុន អំពីការដែលឪពុកគាត់បានអធិស្ឋានឲ្យគាត់ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីឪពុកម្នាក់ទៀត ក្នុងព្រះគម្ពីរ ដែលបានអធិស្ឋានឲ្យកូនរបស់ខ្លួន។ ខណៈពេលដែលព្រះជន្មរបស់ស្តេចដាវីឌជិតដល់ទីបញ្ចប់ ទ្រង់ក៏បានធ្វើការរៀបចំ សម្រាប់សាឡូម៉ូនដែលជាបុត្រាទ្រង់ ឲ្យស្នងរាជបន្ត ធ្វើជាក្សត្របន្ទាប់នៃនគរអ៊ីស្រាអែល។
បន្ទាប់ពីទ្រង់បានឲ្យប្រជាជនអ៊ីស្រាអែលជួបជុំគ្នា ដើម្បីធ្វើពិធីចាក់ប្រេងតាំងឲ្យសាឡូម៉ូន ទ្រង់ក៏បាននាំពួកគេឲ្យអធិស្ឋាន ដូចដែលទ្រង់បានធ្វើជាច្រើនដងមកហើយ។ ក្នុងការអធិស្ឋាននោះ ស្តេចដាវីឌបានរំឭកអំពីសេចក្តីស្មោះត្រង់ ដែលព្រះទ្រង់មានចំពោះសាសន៍អ៊ីស្រាអែល ហើយទ្រង់ក៏បានអធិស្ឋានសូមឲ្យប្រជារាស្រ្តទ្រង់ នៅតែស្មោះត្រង់ចំពោះព្រះអម្ចាស់ជានិច្ច។ បន្ទាប់មក ទ្រង់ក៏បានរាប់បញ្ចូលការអធិស្ឋានផ្ទាល់ខ្លួនជាពិសេស សម្រាប់បុត្រាទ្រង់ ដោយទូលសូមព្រះអម្ចាស់ប្រទានឲ្យសាឡូម៉ូន ជាបុត្រាទ្រង់ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រឹត្យក្រមសេចក្តីបន្ទាល់ និងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន(១របាក្សត្រ ២៩:១៩)។
យើងក៏មានឯកសិទ្ធិពិសេស ដើម្បីអធិស្ឋានដោយចិត្តស្មោះត្រង់ សម្រាប់មនុស្ស ដែលព្រះទ្រង់បានដាក់ក្នុងជីវិតយើង។ គំរូនៃភាពស្មោះត្រង់របស់យើង អាចជះឥទ្ធិពលដ៏ស្ថិតស្ថេរ ដែលនឹងនៅតែបន្តមាន បន្ទាប់ពីយើងលាចាកលោក។…
ព្រះវត្តមាន ក្នុងថ្ងៃណូអែល
“ឥតឮខ្ទរ តែចិត្តបានអរសន្ធឹក ត្រចៀកមិនឮទ្រង់យាងមក តែនៅស្ថានមានបាបនេះ បើមានអ្នកណាទទួលបុត្រា នោះទ្រង់ប្រោសយ៉ាងវិសេស”។ នេះជាពាក្យពេចន៍ ដែលបានដកស្រង់ចេញពី បទ “ឱ បេថ្លេហិម ភូមិស្ងួនភ្ញា” ជាបទទំនុកសកល ដ៏ពេញនិយម ដែលលោកភីលីព ប្រ៊ូក(Phillips Brooks)បាននិពន្ធ ដើម្បីចង្អុលបង្ហាញយើង ឲ្យងាកទៅរកចំណុចស្នូលនៃបុណ្យណូអែល។ ព្រះយេស៊ូវបានយាងមកក្នុងលោកិយ ដែលប្រេះបែករបស់យើង ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប ហើយសម្រាប់អ្នកដែលទទួលជឿព្រះអង្គ នោះព្រះអង្គប្រទានគេឲ្យមានទំនាក់ទំនងថ្មី ដ៏សំខាន់មួយ ជាមួយព្រះ។
បន្ទាប់ពីលោកប្រ៊ូកបាននិពន្ធទំនុកនេះ ប៉ុន្មានទសវត្សរ៍ក្រោយមក ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅមិត្តភក្តិគាត់ គាត់បានពិពណ៌នាអំពីលទ្ធផលនៃទំនាក់ទំនងនេះ យ៉ាងដូច្នេះថា “អ្នកមិនដឹងទេថា ទំនាក់ទំនងផ្ទាល់ខ្លួន ដែលខ្ញុំមានជាមួយព្រះអង្គ មានភាពជិតស្និទ្ធប៉ុណ្ណា។ ព្រះអង្គគង់នៅជាមួយខ្ញុំ។ ព្រះអង្គស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះអង្គ។ ខ្ញុំមិននិយាយក្នុងន័យធៀបទេ។ រឿងនេះពិតជាបានកើតឡើងមែន ហើយជារៀងរាល់ថ្ងៃ ខ្ញុំក៏បានឃើញកាន់តែច្បាស់។ តើទំនាក់ទំនងនេះនឹងកាន់តែមានន័យយ៉ាងណា ពីមួយឆ្នាំទៅមួយឆ្នាំ”។
លោកប្រ៊ូកបានដឹងច្បាស់ អំពីព្រះវត្តមានព្រះ ក្នុងជីវិតគាត់ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យនៃព្រះនាមរបស់ព្រះយេស៊ូវ គឺដូចដែលហោរាអេសាយបានថ្លែងទំនាយថា “មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល”(អេសាយ ៧:១៤)។ កណ្ឌគម្ពីរដំណឹងល្អម៉ាថាយ ក៏បានបកស្រាយថា ក្នុងភាសាហេព្រើរ ព្រះនាមអេម៉ាញូអែល គឺមានន័យថា…
លើកទឹកចិត្តដោយនៅក្បែរ
មានពេលមួយ អ្នកស្រីជែន(Jen) ដែលជាបុគ្គលិកធ្វើការនៅសួនកម្សាន្ត បានឃើញរ៉ាព(Ralph) ដួលនៅលើដី ដោយទឹកភ្នែករហាម នាងក៏បានប្រញាប់ទៅជួយគាត់។ រ៉ាពជាក្មេងប្រុស ដែលមានជម្ងឺអូទីហ្សិម កំពុងយំខ្សិកខ្សួល ព្រោះទោងវិលដែលគាត់បានរង់ចាំវេណពេញមួយថ្ងៃ បានខូចហើយ។ នាងមិនបានប្រញាប់លើកគាត់ឲ្យក្រោកឡើង ឬនិយាយលួងគាត់ឲ្យមានអារម្មណ៍ល្អឡើងវិញនោះទេ ផ្ទុយទៅវិញ នាងបានអង្គុយនៅលើដីជាមួយរ៉ាព ដោយស្វែងយល់អំពីអារម្មណ៍របស់គាត់ ហើយមិនរំខានគាត់យំ។
សកម្មភាពរបស់អ្នកស្រីចេន គឺជាគំរូដ៏ល្អ ដែលបានបង្ហាញយើង អំពីរបៀបដែលយើងអាចកម្សាន្តចិត្ត អ្នកដែលកំពុងតែសោកសង្រេង ឬរងទុក្ខវេទនា។ ព្រះគម្ពីរបានចែង អំពីទុក្ខសោកដ៏ធ្ងន់ធ្ងររបស់លោកយ៉ូប បន្ទាប់ពីគាត់បានបាត់បង់ផ្ទះសម្បែង ហ្វូងសត្វ មានជម្ងឺ ហើយកូនរបស់គាត់ទំាង១០នាក់ បានស្លាប់ជាបន្តបន្ទាប់។ ពេលដែលមិត្តសំឡាញ់របស់លោកយ៉ូបបានដឹងថា គាត់កំពុងតែមានការឈឺចាប់ ពួកគេក៏បានចាកចេញពីផ្ទះ ដើម្បីមកកម្សាន្តចិត្តគាត់(យ៉ូប ២:១១)។ លោកយ៉ូបក៏បានអង្គុយសោកសង្រេង នៅលើដី។ ពេលដែលមិត្តសំឡាញ់ទាំងនោះមកដល់ ពួកគេក៏បានអង្គុយកំដរគាត់ អស់៧ថ្ងៃ ដោយមិននិយាយអ្វីសោះ ដោយយល់អំពីជម្រៅនៃការឈឺចាប់របស់គាត់។
នៅក្នុងភាពជាមនុស្ស មិត្តសំឡាញ់របស់លោកយ៉ូបក៏បានលើកទឹកចិត្តគាត់ បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់អស់រយៈពេល៧ថ្ងៃ ដែលជាអំណោយដ៏មានតម្លៃ ដោយការអង្គុយកំដរ និងមិននិយាយអ្វីសោះ។ យើងប្រហែលមិនយល់អំពីការសោកសង្រេងរបស់នរណាម្នាក់ឡើយ តែយើងអាចបង្ហាញក្តីស្រឡាញ់ដល់ពួកគេ ដោយវត្តមានរបស់យើង នៅកំដរពួកគេ ពេលដែលពួកគេសោកសង្រេង។—Kirsten Holmberg